2 ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយទោះបើផែនដីប្រែប្រួលទៅហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះនៅកណ្តាលសមុទ្រក៏ដោយ
3 ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើងឬភ្នំទាំងឡាយត្រូវកក្រើកញ័រដោយរលកលោតចុះឡើងក្តី។ –បង្អង់
4 ៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាននាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរគឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត
5 ព្រះទ្រង់គង់នៅកណ្តាលហើយទីក្រុងនោះមិនត្រូវរង្គើឡើយព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
6 អស់ទាំងសាសន៍ដទៃបានជ្រួលជ្រើមហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើងតែទ្រង់បញ្ចេញព្រះសូរសៀង នោះផែនដីក៏រលាយទៅ
7 ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់គង់នៅជាមួយនឹងយើងខ្ញុំគឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ។–បង្អង់
8 ៙ ចូរមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ាជាការហិនវិនាស ដែលទ្រង់បានធ្វើនៅផែនដី