1 ម្នាល ជនទាំងឡាយអើយចូរទះដៃទាំងអស់គ្នាចុះចូរស្រែកហ៊ោថ្វាយព្រះ ដោយសំឡេងជាជ័យជំនះ
2 ដ្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុត ទ្រង់គួរស្ញែងខ្លាចទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូល
3 ទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចយើងខ្ញុំព្រមទាំងនគរផ្សេងៗ ឲ្យនៅក្រោមជើងយើងខ្ញុំផង
4 គឺទ្រង់ដែលរើសមរដកឲ្យយើងខ្ញុំគឺជាសិរីល្អរបស់យ៉ាកុប ជាអ្នកដែលទ្រង់ស្រឡាញ់។–បង្អង់
5 ៙ ព្រះទ្រង់បានយាងឡើងដោយសំឡេងហ៊ោគឺព្រះយេហូវ៉ាបានឡើងទៅដោយសូរផ្លុំត្រែ
6 ចូរច្រៀងសរសើរដល់ព្រះ ចូរច្រៀងសរសើរចុះចូរច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំចូរច្រៀងសរសើរចុះ