ទំនុក‌ដំកើង 47:5-9 KHOV

5 ៙ ព្រះ​ទ្រង់​បាន​យាង​ឡើង​ដោយ​សំឡេង​ហ៊ោគឺ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ទៅ​ដោយ​សូរ​ផ្លុំ​ត្រែ

6 ចូរ​ច្រៀង​សរសើរ​ដល់​ព្រះ ចូរ​ច្រៀង​សរសើរ​ចុះចូរ​ច្រៀង​សរសើរ​ដល់​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំចូរ​ច្រៀង​សរសើរ​ចុះ

7 ដ្បិត​ព្រះ​ទ្រង់​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូលចូរ​ច្រៀង​សរសើរ​យ៉ាង​ពីរោះ​ចុះ។

8 ៙ ព្រះ​ទ្រង់​គ្រប់‌គ្រង​លើ​អស់​ទាំង​សាសន៍ព្រះ​ទ្រង់​គង់​លើ​បល្ល័ង្ក​បរិសុទ្ធ​នៃ​ទ្រង់

9 ពួក​អស់​អ្នក​ធំ​នៃ​សាសន៍​ទាំង‌ឡាយ​បាន​ប្រជុំ​គ្នាមក​ឯ​រាស្ត្រ​របស់​ព្រះ​នៃ​អ័ប្រា‌ហាំដ្បិត​អស់​ទាំង​ខែល​នៅ​ផែនដី​ជា​របស់​ផង​ព្រះទ្រង់​បាន​ថ្កើង​ឡើង​យ៉ាង​ក្រៃលែង។