ទំនុក‌ដំកើង 48:1-6 KHOV

1 ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរហើយ​គួរ​សរសើរ​ណាស់ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំគឺ​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់

2 ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអដោយ​នៅ​លើ​ទី​ខ្ពស់ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូលគឺ​ជា​ទី​ក្រុង​នៃ​មហា‌ក្សត្រ​ដ៏​ធំ

3 ព្រះ​ទ្រង់​បាន​សំដែង​ថា ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុងព្រះ‌រាជ​វាំង​នៃ​ក្រុង​នោះ។

4 ៙ ដ្បិត​មើល ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​បាន​ប្រជុំ​គ្នាក៏​នាំ​គ្នា​យាង​ទៅ​តាម​ទី​នោះ

5 គ្រា​ឃើញ​ទី​ក្រុង នោះ​ក៏​អស្ចារ្យ​ក្នុង​ចិត្តគេ​មាន​សេចក្ដី​តក់‌ស្លុត រួច​រត់​ចេញ​បាត់​ទៅ

6 នៅ​ទី​នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​គ្រប់​គ្នាក៏​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សំរាល​កូន