ទំនុក‌ដំកើង 48:3-9 KHOV

3 ព្រះ​ទ្រង់​បាន​សំដែង​ថា ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុងព្រះ‌រាជ​វាំង​នៃ​ក្រុង​នោះ។

4 ៙ ដ្បិត​មើល ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​បាន​ប្រជុំ​គ្នាក៏​នាំ​គ្នា​យាង​ទៅ​តាម​ទី​នោះ

5 គ្រា​ឃើញ​ទី​ក្រុង នោះ​ក៏​អស្ចារ្យ​ក្នុង​ចិត្តគេ​មាន​សេចក្ដី​តក់‌ស្លុត រួច​រត់​ចេញ​បាត់​ទៅ

6 នៅ​ទី​នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​គ្រប់​គ្នាក៏​ឈឺ​ចាប់​ដូច​ជា​ស្ត្រី​ដែល​សំរាល​កូន

7 ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីសដោយ​ខ្យល់​ពី​ទិស​ខាង​កើត

8 នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​ពួក​ពល‌បរិវារគឺ​ជា​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំនោះ​យើង​ខ្ញុំ​បាន​ឃើញ​មាន ដូច​ជា​បាន​ឮ​រៀង​មក​ហើយព្រះ​ទ្រង់​នឹង​តាំង​ទី​ក្រុង​នោះឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ដរាប​ទៅ។–បង្អង់

9 ៙ ឱ​ព្រះ‌អង្គ​អើយ នៅ​កណ្តាល​ព្រះ‌វិហារ​នៃ​ទ្រង់នោះ​យើង​ខ្ញុំ​បាន​នឹក​រំពឹង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់