ទំនុក‌ដំកើង 48:7-13 KHOV

7 ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីសដោយ​ខ្យល់​ពី​ទិស​ខាង​កើត

8 នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​ពួក​ពល‌បរិវារគឺ​ជា​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំនោះ​យើង​ខ្ញុំ​បាន​ឃើញ​មាន ដូច​ជា​បាន​ឮ​រៀង​មក​ហើយព្រះ​ទ្រង់​នឹង​តាំង​ទី​ក្រុង​នោះឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ដរាប​ទៅ។–បង្អង់

9 ៙ ឱ​ព្រះ‌អង្គ​អើយ នៅ​កណ្តាល​ព្រះ‌វិហារ​នៃ​ទ្រង់នោះ​យើង​ខ្ញុំ​បាន​នឹក​រំពឹង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់

10 ឱ​ព្រះ‌អង្គ​អើយ ដែល​ល្បី​ព្រះ‌នាម​ទ្រង់បាន​ឮ​សុស‌សាយ​យ៉ាង​ណានោះ​សេចក្ដី​សរសើរ​នៃ​ទ្រង់​ក៏​បាន​ដល់​ចុង​ផែនដី​បំផុតយ៉ាង​នោះ​ដែរព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​សុចរិត

11 គួរ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​សេចក្ដី​អំណរគួរ​ឲ្យ​ពួក​កូន​ស្រី​សាសន៍​យូដា​បាន​រីក‌រាយ​ឡើងដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់

12 ចូរ​ដើរ​សព្វ​គ្រប់​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ផងហើយ​រាប់​អស់​ទាំង​ប៉ម​នៃ​ទី​ក្រុង

13 ចូរ​សង្កេត​មើល​កំផែង​ទាំង​ប៉ុន្មាន​ឲ្យ​មែន‌ទែនហើយ​ពិចារណា​ព្រះ‌រាជ​វាំង​នោះ​ផងដើម្បី​នឹង​ថ្លែង​ប្រាប់​ដល់​កូន​ចៅ​ត​ទៅ