ទំនុក‌ដំកើង 49:10-16 KHOV

10 ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរហើយ​មនុស្ស​ខ្លៅ​ល្ងង់ និង​មនុស្ស​កំរោល គេ​វិនាសទៅ​ដូច​គ្នាព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

11 អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេនឹង​នៅ​ជាប់​ជានិច្ចហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅគេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

12 ប៉ុន្តែ​មនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេគឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។

13 ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេប៉ុន្តែ​មនុស្ស​ដែល​កើត​មក​ខាង​ក្រោយក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់

14 គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់សេចក្ដី​ស្លាប់​នឹង​ស៊ី​គេហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹមរូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅនៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ឥត​មាន​ទី​អាស្រ័យ​ឡើយ

15 ប៉ុន្តែ​ព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់

16 ៙ កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​អ្នក​១​បាន​មាន​ឡើងក្នុង​កាល​ដែល​សេចក្ដី​រុងរឿង​នៅ​ផ្ទះ​បាន​បរិបូរ​នោះ​ឡើយ