ទំនុក‌ដំកើង 49:3-9 KHOV

3 មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​រំពឹង​គិត​តែ​ពីសេចក្ដី​ត្រឹម​ត្រូវ

4 ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ឧបមាខ្ញុំ​នឹង​ផ្តើម​ច្រៀង​សេចក្ដី​អាថ៌‌កំបាំង​របស់​ខ្ញុំ​តាម​សូរ​ស៊ុង។

5 ៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើងបាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ

6 ឯ​ក្នុង​ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួនហើយ​អួត‌អាង​ពី​ទ្រព្យ‌សម្បត្តិ​ដ៏​មាន​ជា​បរិបូរ

7 នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួនឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ

8 ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ

9 នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយមិន​បាន​ទេ។