ទំនុក‌ដំកើង 49:6-12 KHOV

6 ឯ​ក្នុង​ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួនហើយ​អួត‌អាង​ពី​ទ្រព្យ‌សម្បត្តិ​ដ៏​មាន​ជា​បរិបូរ

7 នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួនឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ

8 ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ

9 នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយមិន​បាន​ទេ។

10 ៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរហើយ​មនុស្ស​ខ្លៅ​ល្ងង់ និង​មនុស្ស​កំរោល គេ​វិនាសទៅ​ដូច​គ្នាព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង

11 អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេនឹង​នៅ​ជាប់​ជានិច្ចហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅគេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ

12 ប៉ុន្តែ​មនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេគឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។