8 ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ឥតដែលអាចនឹងលោះបានឡើយ
9 នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយមិនបានទេ។
10 ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរហើយមនុស្សខ្លៅល្ងង់ និងមនុស្សកំរោល គេវិនាសទៅដូចគ្នាព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11 អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេនឹងនៅជាប់ជានិច្ចហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅគេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ
12 ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេគឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13 ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេប៉ុន្តែមនុស្សដែលកើតមកខាងក្រោយក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14 គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់សេចក្ដីស្លាប់នឹងស៊ីគេហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹមរូបល្អរបស់គេនឹងត្រូវសូន្យទៅនៅស្ថានឃុំព្រលឹងមនុស្សស្លាប់ឥតមានទីអាស្រ័យឡើយ