1 ឱព្រះយេហូវ៉ាអើយសូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំសូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ
2 ឱបរមក្សត្រដ៏ជាព្រះនៃទូលបង្គំអើយសូមប្រុងស្តាប់សំឡេងនៃពាក្យ ដែលទូលបង្គំអំពាវនាវដ្បិតទូលបង្គំអធិស្ឋានដល់ទ្រង់
3 ឱព្រះយេហូវ៉ាអើយនៅពេលព្រឹក ទ្រង់នឹងឮសំឡេងរបស់ទូលបង្គំគឺនៅពេលព្រឹក ទូលបង្គំនឹងទូលដល់ទ្រង់ ដោយលំដាប់ព្រមទាំងរក្សាពេលចាំយាមផង
4 ដ្បិតទ្រង់មិនមែនជាព្រះដែលសព្វព្រះហឫទ័យនឹងសេចក្ដីល្មើសទេឯសេចក្ដីអាក្រក់ នឹងនៅជាមួយនឹងទ្រង់មិនបាន