ទំនុក‌ដំកើង 5:6-12 KHOV

6 ទ្រង់​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ពោល​ពាក្យ​ភូត‌ភរព្រះ‌យេហូវ៉ា ទ្រង់​ខ្ពើម​ឆ្អើម ចំពោះ​មនុស្ស​ដែល​តែង‌តែកំចាយ​ឈាម ហើយ​បោក‌ប្រាស​គេ

7 ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ទ្រង់ដោយ‌សារ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ទូល‌បង្គំ​នឹង​ថ្វាយ‌បង្គំ​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់ដោយ​ចិត្ត​កោត‌ខ្លាច​ដល់​ទ្រង់

8 ឱ​ព្រះ‌យេហូវ៉ា​អើយសូម​ណែ‌នាំ​ទូល‌បង្គំ​ក្នុង​សេចក្ដី​សុចរិត​របស់​ទ្រង់ដោយ​ព្រោះ​ពួក​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំសូម​ធ្វើ​ឲ្យ​ផ្លូវ​ទ្រង់​ត្រង់​នៅ​មុខ​ទូល‌បង្គំ

9 ដ្បិត​នៅ​ក្នុង​មាត់​ពួក​នោះ គ្មាន​សេចក្ដី​ពិត​ឡើយខាង​ក្នុង​គេ​មាន​សុទ្ធ​តែ​សេចក្ដី​កាច​អាក្រក់បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហគេ​ពោល​បញ្ចើច​ដោយ‌សារ​អណ្តាត

10 ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​កាត់​ទោស​ដល់​គេសូម​ឲ្យ​គេ​ដួល​ចុះ ដោយ​ឧបាយ​របស់​ខ្លួន​គេសូម​បណ្តេញ​គេ​ចេញ ដោយ​ព្រោះ​អំពើ​រំលង​របស់​គេដែល​ច្រើន​ឥត​គណនាដ្បិត​គេ​បាន​បះ‌បោរ​នឹង​ទ្រង់​ហើយ

11 នោះ​អស់​អ្នក​ដែល​ពឹង​ដល់​ទ្រង់ គេ​នឹង​រីក‌រាយ​ឡើងគេ​នឹង​ច្រៀង​ដោយ​អំណរ​ជានិច្ច ពី​ព្រោះ​ទ្រង់​តែងការ‌ពារ​គេហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌នាម​ទ្រង់ នឹង​បាន​ត្រេក‌អរ ដោយ‌សារ​ទ្រង់

12 ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយទ្រង់​នឹង​ប្រទាន​ពរ​ដល់​មនុស្ស​សុចរិតទ្រង់​នឹង​បាំង​អ្នក​ទាំង​នោះ​នៅ​ជុំវិញដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។