9 ដ្បិតនៅក្នុងមាត់ពួកនោះ គ្មានសេចក្ដីពិតឡើយខាងក្នុងគេមានសុទ្ធតែសេចក្ដីកាចអាក្រក់បំពង់កគេជាផ្នូរខ្មោចនៅចំហគេពោលបញ្ចើចដោយសារអណ្តាត
10 ឱព្រះអង្គអើយ សូមទ្រង់កាត់ទោសដល់គេសូមឲ្យគេដួលចុះ ដោយឧបាយរបស់ខ្លួនគេសូមបណ្តេញគេចេញ ដោយព្រោះអំពើរំលងរបស់គេដែលច្រើនឥតគណនាដ្បិតគេបានបះបោរនឹងទ្រង់ហើយ
11 នោះអស់អ្នកដែលពឹងដល់ទ្រង់ គេនឹងរីករាយឡើងគេនឹងច្រៀងដោយអំណរជានិច្ច ពីព្រោះទ្រង់តែងការពារគេហើយអស់អ្នកដែលស្រឡាញ់ព្រះនាមទ្រង់ នឹងបានត្រេកអរ ដោយសារទ្រង់
12 ដ្បិត ឱព្រះយេហូវ៉ាអើយទ្រង់នឹងប្រទានពរដល់មនុស្សសុចរិតទ្រង់នឹងបាំងអ្នកទាំងនោះនៅជុំវិញដោយព្រះគុណ ទុកដូចជាខែល។