ទំនុក‌ដំកើង 50:1-7 KHOV

1 ព្រះ គឺ​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិព្រះ‌នាម​ជា​ព្រះ‌យេហូវ៉ាទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយទ្រង់​បាន​កោះ​ហៅ​ទាំង​អស់​ដែល​នៅ​លើ​ផែនដីចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​ទៅ​ដល់​ទិស​ថ្ងៃ​លិច

2 ព្រះ​ទ្រង់​បាន​ភ្លឺ​មក​ពី​ក្រុង​ស៊ីយ៉ូនដែល​ជា​ទី​ក្រុង​មាន​លំអ​ដ៏​គ្រប់​លក្ខណ៍

3 ព្រះ​នៃ​យើង​ខ្ញុំ​ទ្រង់​យាង​មក ហើយ​មិន​នៅ​ស្ងៀម​ទេមាន​ភ្លើង​ឆេះ​នៅ​ចំពោះ​ទ្រង់ហើយ​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់​មាន​ព្យុះ​សង្ឃរា

4 ទ្រង់​បង្គាប់​ដល់​ស្ថាន‌សួគ៌​នៅ​ខាង​លើ និង​ដល់​ផែនដីដើម្បី​ជំនុំ‌ជំរះ​រាស្ត្រ​របស់​ទ្រង់​ថា

5 ចូរ​ប្រមូល​ពួក​អ្នក​បរិសុទ្ធ​របស់​អញ ឲ្យ​មក​ឯ​ណេះគឺ​ជា​ពួក​ដែល​បាន​តាំង​សញ្ញា​នឹង​អញដោយ​ថ្វាយ​យញ្ញ‌បូជា

6 នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅ‌ក្រម។ –បង្អង់

7 ៙ ម្នាល​រាស្ត្រ​អញ​អើយ ចូរ​ស្តាប់​ចុះ អញ​នឹង​ពោលឱ​អ៊ីស្រា‌អែល​អើយ អញ​នឹង​ធ្វើ​បន្ទាល់​ទាស់​នឹង​ឯងអញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឯង​ហើយ