ទំនុក‌ដំកើង 50:13-19 KHOV

13 តើ​អញ​នឹង​ស៊ី​សាច់​គោ​ឈ្មោលឬ​ផឹក​ឈាម​ពពែ​ឈ្មោល​ឬ​អី

14 ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង

15 ចូរ​អំពាវ‌នាវ​ដល់​អញ​នៅ​ថ្ងៃ​មាន​សេចក្ដី​ទុក្ខ​លំបាកនោះ​អញ​នឹង​ជួយ​ឲ្យ​រួច ឯ​ឯង​នឹង​លើក​ដំកើង​ដល់​អញ។

16 ៙ តែ​ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ចំពោះ​មនុស្ស​អាក្រក់​ថាឯង​ត្រូវ​ការ​អ្វី​នឹង​ថ្លែង​ប្រាប់​ពី​បញ្ញត្ត​អញហើយ​យក​សញ្ញា​អញ​មក​នៅ​ក្នុង​មាត់​ឯង

17 ដែល​ឯង​ជា​អ្នក​ស្អប់​សេចក្ដី​ប្រដៅហើយ​ក៏​បោះ‌បង់​ចោល​ពាក្យ​អញ​ទៅ​ក្រោយ​ខ្នង​ដូច្នេះ

18 កាល​ឯង​បាន​ឃើញ​ចោរ នោះ​ក៏​ចូល​គំនិត​នឹង​គេហើយ​មាន​ចំណែក​ជា​មួយ​នឹង​ពួក​សំផឹង​ផង

19 ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា