ទំនុក‌ដំកើង 50:19-23 KHOV

19 ឯង​បាន​ប្រគល់​មាត់​ឯង​ទៅ​សេចក្ដី​អាក្រក់ហើយ​អណ្តាត​ឯង​បង្កើត​កល‌មាយា

20 ឯង​អង្គុយ​និយាយ​ដើម​ពី​បង​ប្អូនឯង​និយាយ​បង្កាច់​ឈ្មោះ​ទាំង​កូន​ពោះ​១​នឹង​ឯង​ផង

21 អំពើ​នោះ​ឯង​បាន​ធ្វើ​ហើយ តែ​អញ​បាន​នៅ​ស្ងៀម​វិញឯង​បាន​គិត​ស្មាន​ថា អញ​ដូច​ឯង​តែ​ប៉ុណ្ណោះអញ​នឹង​បន្ទោស ដោយ​រៀប‌រាប់​អំពើ​ឯង នៅ​ចំពោះ​មុខ

22 ដូច្នេះ ឯង​រាល់​គ្នា​ដែល​ភ្លេច​ព្រះ​អើយចូរ​ពិចារណា​សេចក្ដី​នេះ​ចុះក្រែង​អញ​ហែក​ឯង​ខ្ទេច‌ខ្ទី​ទ័ល​បើ​ជួយ​ផង

23 អ្នក​ណា​ដែល​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណនោះ​ក៏​លើក​ដំកើង​អញ​ដែរហើយ​អញ​នឹង​សំដែង​សេចក្ដី​សង្គ្រោះ​របស់​ព្រះដល់​អ្នក​ណា​ដែល​រៀប​ផ្លូវ​របស់​ខ្លួន​ឲ្យ​ត្រង់។