1 ឱព្រះអង្គអើយសូមអាណិតមេត្តាដល់ទូលបង្គំតាមសេចក្ដីសប្បុរសរបស់ទ្រង់ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់
2 សូមលាងទូលបង្គំឲ្យយ៉ាងស្អាតពីអំពើទុច្ចរិតរបស់ទូលបង្គំផងសូមសំអាតអំពើបាបរបស់ទូលបង្គំផង
3 ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយឯអំពើបាបរបស់ទូលបង្គំនោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
4 ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយគឺនឹងទ្រង់តែ១ព្រះអង្គព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផងទូលបង្គំទទួលស្គាល់អំពើទាំងនោះដើម្បីឲ្យទ្រង់បានរាប់ជាសុចរិតក្នុងកាលដែលទ្រង់មានព្រះបន្ទូលហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ