11 សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ
12 សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះនៃទ្រង់ឡើងវិញហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់
13 នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ដល់មនុស្សដែលប្រព្រឹត្តអំពើរំលងដូច្នេះនឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់
14 ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយសូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាមនោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេងច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់
15 ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំនោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ពីសេចក្ដីសរសើររបស់ទ្រង់
16 ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេបើសព្វព្រះហឫទ័យវិញនោះទូលបង្គំនឹងបានថ្វាយហើយទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
17 ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ។