16 ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេបើសព្វព្រះហឫទ័យវិញនោះទូលបង្គំនឹងបានថ្វាយហើយទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ
17 ឯដង្វាយដែលគួរថ្វាយដល់ព្រះនោះគឺជាវិញ្ញាណខ្ទេចខ្ទាំឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំហើយទន់ទាបឡើយ។
18 ៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូនតាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់សូមសង់កំផែងក្រុងយេរូសាឡិមឡើង
19 នោះទ្រង់នឹងសព្វព្រះហឫទ័យដោយដង្វាយនៃសេចក្ដីសុចរិតគឺជាដង្វាយដុត និងយញ្ញបូជាថ្វាយទាំងមូលផងដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។