3 ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយឯអំពើបាបរបស់ទូលបង្គំនោះក៏នៅចំពោះមុខទូលបង្គំជានិច្ច
4 ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយគឺនឹងទ្រង់តែ១ព្រះអង្គព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផងទូលបង្គំទទួលស្គាល់អំពើទាំងនោះដើម្បីឲ្យទ្រង់បានរាប់ជាសុចរិតក្នុងកាលដែលទ្រង់មានព្រះបន្ទូលហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ
5 មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិតហើយម្តាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
6 មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុងហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
7 សូមជំរះទូលបង្គំដោយមែកហ៊ីសុបនោះទូលបង្គំនឹងបានជ្រះស្អាតសូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ និងសេចក្ដីរីករាយនោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែកនឹងបានអរសប្បាយវិញ
9 សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ