5 មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិតហើយម្តាយទូលបង្គំបានមានទំងន់បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ
6 មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុងហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ
7 សូមជំរះទូលបង្គំដោយមែកហ៊ីសុបនោះទូលបង្គំនឹងបានជ្រះស្អាតសូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ
8 សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ និងសេចក្ដីរីករាយនោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែកនឹងបានអរសប្បាយវិញ
9 សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ
10 ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង
11 សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ