ទំនុក‌ដំកើង 52:2-8 KHOV

2 ឯ​អណ្តាត​ឯង នោះ​បង្កើត​សេចក្ដី​អាក្រក់ទាំង​ប្រព្រឹត្ត​ឧបាយ​ឆ‌បោក ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត

3 ឯង​ស្រឡាញ់​សេចក្ដី​អាក្រក់​ជា​ជាង​សេចក្ដី​ល្អនិង​ការ​ភូត‌ភរ​ជា​ជាង​ការ​សុចរិត។ –បង្អង់

4 ៙ ឱ​អណ្តាត​កំភូត​អើយ ឯង​ស្រឡាញ់​គ្រប់​អស់​ទាំងពាក្យ​ដែល​នាំ​ឲ្យ​វិនាស​បង់

5 ព្រះ​ទ្រង់​នឹង​បំផ្លាញ​ឯង​អស់‌កល្ប‌ជានិច្ចគឺ​ទ្រង់​នឹង​ចាប់​យក​ឯង​ទៅនិង​កន្ត្រាក់​ឯង​ចេញ​ពី​ទី​លំនៅហើយ​រំលើង​ឯង​ផុត​ពី​ស្ថាន​របស់​មនុស្ស​រស់​ចេញ។–បង្អង់

6 ៙ មនុស្ស​សុចរិត​នឹង​ឃើញ​ដែរ ហើយ​នឹង​កោត‌ខ្លាចគេ​នឹង​សើច​ឡក​ឲ្យ ដោយ​ពាក្យ​ថា

7 មើល នេះ​នែ​បុរស​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹងគឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដ៏​មាន​ជា​បរិបូរហើយ​បាន​ចំរើន​កំឡាំង​ដោយ​ការ​អាក្រក់​របស់​ខ្លួន

8 ឯ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី​នៅ​ក្នុង​ដំណាក់​ព្រះខ្ញុំ​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​នៃ​ព្រះ​ជានិច្ច