4 ៙ ឱអណ្តាតកំភូតអើយ ឯងស្រឡាញ់គ្រប់អស់ទាំងពាក្យដែលនាំឲ្យវិនាសបង់
5 ព្រះទ្រង់នឹងបំផ្លាញឯងអស់កល្បជានិច្ចគឺទ្រង់នឹងចាប់យកឯងទៅនិងកន្ត្រាក់ឯងចេញពីទីលំនៅហើយរំលើងឯងផុតពីស្ថានរបស់មនុស្សរស់ចេញ។–បង្អង់
6 ៙ មនុស្សសុចរិតនឹងឃើញដែរ ហើយនឹងកោតខ្លាចគេនឹងសើចឡកឲ្យ ដោយពាក្យថា
7 មើល នេះនែបុរសដែលមិនបានយកព្រះជាទីពឹងគឺបានទុកចិត្តនឹងទ្រព្យសម្បត្តិខ្លួនដ៏មានជាបរិបូរហើយបានចំរើនកំឡាំងដោយការអាក្រក់របស់ខ្លួន
8 ឯខ្ញុំវិញ ខ្ញុំដូចជាដើមអូលីវខៀវខ្ចីនៅក្នុងដំណាក់ព្រះខ្ញុំទុកចិត្តនឹងសេចក្ដីសប្បុរសនៃព្រះជានិច្ច
9 ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាបដោយព្រោះទ្រង់បានសំរេចការនោះហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ដ្បិតព្រះនាមទ្រង់ល្អវិសេសនៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។