1 ឱព្រះអង្គអើយ សូមជួយសង្គ្រោះទូលបង្គំដោយសារព្រះនាមទ្រង់ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ទ្រង់
2 ឱព្រះអង្គអើយសូមស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋានសូមផ្ទៀងព្រះកាណ៌ស្តាប់វាចារបស់ទូលបង្គំផង
3 ដ្បិតមានមនុស្សដទៃលើកគ្នាឡើងទាស់នឹងទូលបង្គំហើយពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំគេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់
4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ព្រលឹងនៃទូលបង្គំ