ទំនុក‌ដំកើង 55:1-4 KHOV

1 ឱ​ព្រះ‌អង្គ​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្តាប់​សេចក្ដី​ដែល​ទូល‌បង្គំ​អធិស្ឋានសូម​កុំ​លាក់​ព្រះ‌អង្គ​នឹង​ពាក្យ​ដែល​ទូល‌បង្គំ​ទូល‌អង្វរ​ឡើយ

2 សូម​សំកាំង​ស្តាប់ ហើយ​ឆ្លើយ​មក​ទូល‌បង្គំ​ផងទូល‌បង្គំ​អន្ទះ‌អន្ទែង ហើយ​ថ្ងូរដោយ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ទូល‌បង្គំ

3 គឺ​ដោយ​ព្រោះ​សំឡេង​របស់​ខ្មាំង​សត្រូវនិង​សេចក្ដី​សង្កត់‌សង្កិន​របស់​មនុស្ស​អាក្រក់ដ្បិត​គេ​ទំលាក់​ការ​ទុច្ចរិត​មក​លើ​ទូល‌បង្គំព្រម​ទាំង​បៀត‌បៀន​ទូល‌បង្គំ​ដោយ​សេចក្ដី​កំហឹង

4 ចិត្ត​ទូល‌បង្គំ​អន្ទះ‌សា​នៅ​ក្នុង​ខ្លួនហើយ​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​សេចក្ដី​ស្លាប់បាន​គ្រប​សង្កត់​លើ​ទូល‌បង្គំ