1 ឱព្រះអង្គអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីដែលទូលបង្គំអធិស្ឋានសូមកុំលាក់ព្រះអង្គនឹងពាក្យដែលទូលបង្គំទូលអង្វរឡើយ
2 សូមសំកាំងស្តាប់ ហើយឆ្លើយមកទូលបង្គំផងទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរដោយសេចក្ដីទុក្ខព្រួយរបស់ទូលបង្គំ
3 គឺដោយព្រោះសំឡេងរបស់ខ្មាំងសត្រូវនិងសេចក្ដីសង្កត់សង្កិនរបស់មនុស្សអាក្រក់ដ្បិតគេទំលាក់ការទុច្ចរិតមកលើទូលបង្គំព្រមទាំងបៀតបៀនទូលបង្គំដោយសេចក្ដីកំហឹង
4 ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួនហើយសេចក្ដីស្ញែងខ្លាចចំពោះសេចក្ដីស្លាប់បានគ្របសង្កត់លើទូលបង្គំ
5 ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រសេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ
6 នោះទូលបង្គំបានពោលថាឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ានោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ