ទំនុក‌ដំកើង 55:15-21 KHOV

15 សូម​ឲ្យ​សេចក្ដី​ស្លាប់​លោ​មក​គ្រប​លើ​គេឲ្យ​គេ​ចុះ​ទាំង​រស់​ទៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដ្បិត​មាន​អំពើ​អាក្រក់​នៅ​ក្នុង​ទី​លំនៅ​របស់​គេហើយ​នៅ​ខាង​ក្នុង​គេ​ផង

16 ចំណែក​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ

17 ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាចពេល​ព្រឹក និង​ថ្ងៃ​ត្រង់​ផងហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន

18 ទ្រង់​បាន​ដោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាមដោយ​សុខ‌សាន្តដ្បិត​មាន​គេ​ទាស់​ទទឹង​ខ្ញុំ​ជា​ច្រើន

19 ព្រះ​ទ្រង់​នឹង​ឮ​ហើយ​នឹង​ធ្វើ​សប​ដល់​គេគឺ​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្បរៀង​មក​នោះ​ហើយ។–បង្អង់៙ គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ដែរ

20 គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​មិត្រ ដែល​ជា​មេត្រី​នឹង​គេគេ​បាន​ក្បត់​ចំពោះ​សញ្ញា​របស់​ខ្លួន​ហើយ

21 មាត់​គេ​រឥល​ជាង​ខ្លាញ់តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញវាចា​គេ​ទន់‌ល្វន់​ជាង​ប្រេងប៉ុន្តែ​ពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់