ទំនុក‌ដំកើង 55:19-23 KHOV

19 ព្រះ​ទ្រង់​នឹង​ឮ​ហើយ​នឹង​ធ្វើ​សប​ដល់​គេគឺ​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្បរៀង​មក​នោះ​ហើយ។–បង្អង់៙ គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ដែរ

20 គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​មិត្រ ដែល​ជា​មេត្រី​នឹង​គេគេ​បាន​ក្បត់​ចំពោះ​សញ្ញា​របស់​ខ្លួន​ហើយ

21 មាត់​គេ​រឥល​ជាង​ខ្លាញ់តែ​ចិត្ត​គេ​មាន​ពេញ​ដោយ​ការ​ចំបាំង​វិញវាចា​គេ​ទន់‌ល្វន់​ជាង​ប្រេងប៉ុន្តែ​ពាក្យ​ទាំង​នោះ​សុទ្ធ​តែ​ជា​ដាវ​ហូត​ស្រាប់

22 ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ានោះ​ទ្រង់​នឹង​ជួយ​ទប់‌ទល់​អ្នកទ្រង់​មិន​ព្រម​ឲ្យ​មនុស្ស​សុចរិត​ត្រូវ​រង្គើ​ឡើយ

23 តែ​ឱ​ព្រះ‌អង្គ​អើយទ្រង់​នឹង​ឲ្យ​គេ​ចុះ​ទៅ​ឯ​រណ្តៅ​នៃ​សេចក្ដី​ហិន‌វិនាសពួក​មនុស្ស​កំចាយ​ឈាម ហើយ​មនុស្ស​ឧបាយ‌កលនឹង​រស់​នៅ​មិន​ដល់​ត្រឹម​ពាក់​កណ្តាល​អាយុ​ផងតែ​ទូល‌បង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់​វិញ។