6 នោះទូលបង្គំបានពោលថាឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ានោះអញនឹងហើរចេញទៅ ឲ្យបានសេចក្ដីសុខ
7 អើ យ៉ាងនោះទូលបង្គំនឹងបានទៅឆ្ងាយស្នាក់នៅឯទីរហោស្ថានវិញ។
8 ៙ ទូលបង្គំនឹងបានរត់ជាប្រញាប់ទៅឯទីជ្រកឲ្យបានរួចពីខ្យល់គំហុក និងព្យុះសង្ឃរា
9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេឲ្យគេនិយាយសុទ្ធតែខុសគ្នាដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោតនិងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10 ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះនៅលើកំផែងជុំវិញទីក្រុងនៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ហើយព្រួយចិត្ត
11 មានការអាក្រក់នៅកណ្តាលទីក្រុងសេចក្ដីសង្កត់សង្កិន ហើយឆបោកមិនចេះបាត់ពីផ្លូវក្រុងឡើយ។
12 ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំយ៉ាងនោះខ្ញុំនឹងធន់ទ្រាំបានក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំនោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ