ទំនុក‌ដំកើង 55:8-14 KHOV

8 ៙ ទូល‌បង្គំ​នឹង​បាន​រត់​ជា​ប្រញាប់​ទៅ​ឯ​ទី​ជ្រកឲ្យ​បាន​រួច​ពី​ខ្យល់​គំហុក និង​ព្យុះ​សង្ឃរា

9 ឱ​ព្រះ‌អម្ចាស់​អើយ សូម​បំផ្លាញ​គំនិត​គេឲ្យ​គេ​និយាយ​សុទ្ធ​តែ​ខុស​គ្នាដ្បិត​ទូល‌បង្គំ​បាន​ឃើញ​សេចក្ដី​ច្រឡោតនិង​សេចក្ដី​ទាស់‌ទែង​គ្នា នៅ​ក្នុង​ទី​ក្រុង

10 ទាំង​យប់​ទាំង​ថ្ងៃ គេ​ប្រព្រឹត្ត​យ៉ាង​នោះនៅ​លើ​កំផែង​ជុំវិញ​ទី​ក្រុងនៅ​ខាង​ក្នុង មាន​សុទ្ធ​តែ​សេចក្ដី​នឿយ‌ហត់ហើយ​ព្រួយ​ចិត្ត

11 មាន​ការ​អាក្រក់​នៅ​កណ្តាល​ទី​ក្រុងសេចក្ដី​សង្កត់‌សង្កិន ហើយ​ឆ‌បោកមិន​ចេះ​បាត់​ពី​ផ្លូវ​ក្រុង​ឡើយ។

12 ៙ មិន​មែន​ជា​ខ្មាំង​សត្រូវ​ដែល​បក​កេរ្តិ៍​ខ្ញុំយ៉ាង​នោះ​ខ្ញុំ​នឹង​ធន់‌ទ្រាំ​បានក៏​មិន​មែន​ជា​អ្នក​ស្អប់​ខ្ញុំ​ដែល​លើក​ខ្លួន​ទាស់​នឹង​ខ្ញុំនោះ​ខ្ញុំ​នឹង​បាន​ពួន​ខ្លួន​ឲ្យ​រួច​ពី​គេ

13 គឺ​ជា​អ្នក​ឯង​វិញ ជា​មនុស្ស​ស្មើ​គ្នា​នឹង​ខ្ញុំជា​ភឿន ហើយ​ជា​សំឡាញ់​ស្និទ្ធ‌ស្នាល​នឹង​ខ្ញុំ

14 យើង​បាន​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែមក៏​ដើរ​ជា​មួយ​គ្នា នៅ​កណ្តាល​ហ្វូង​មនុស្ស ក្នុង​ដំណាក់​ព្រះ