9 ឱព្រះអម្ចាស់អើយ សូមបំផ្លាញគំនិតគេឲ្យគេនិយាយសុទ្ធតែខុសគ្នាដ្បិតទូលបង្គំបានឃើញសេចក្ដីច្រឡោតនិងសេចក្ដីទាស់ទែងគ្នា នៅក្នុងទីក្រុង
10 ទាំងយប់ទាំងថ្ងៃ គេប្រព្រឹត្តយ៉ាងនោះនៅលើកំផែងជុំវិញទីក្រុងនៅខាងក្នុង មានសុទ្ធតែសេចក្ដីនឿយហត់ហើយព្រួយចិត្ត
11 មានការអាក្រក់នៅកណ្តាលទីក្រុងសេចក្ដីសង្កត់សង្កិន ហើយឆបោកមិនចេះបាត់ពីផ្លូវក្រុងឡើយ។
12 ៙ មិនមែនជាខ្មាំងសត្រូវដែលបកកេរ្តិ៍ខ្ញុំយ៉ាងនោះខ្ញុំនឹងធន់ទ្រាំបានក៏មិនមែនជាអ្នកស្អប់ខ្ញុំដែលលើកខ្លួនទាស់នឹងខ្ញុំនោះខ្ញុំនឹងបានពួនខ្លួនឲ្យរួចពីគេ
13 គឺជាអ្នកឯងវិញ ជាមនុស្សស្មើគ្នានឹងខ្ញុំជាភឿន ហើយជាសំឡាញ់ស្និទ្ធស្នាលនឹងខ្ញុំ
14 យើងបានធ្លាប់ប្រឹក្សាគ្នាយ៉ាងផ្អែមល្ហែមក៏ដើរជាមួយគ្នា នៅកណ្តាលហ្វូងមនុស្ស ក្នុងដំណាក់ព្រះ
15 សូមឲ្យសេចក្ដីស្លាប់លោមកគ្របលើគេឲ្យគេចុះទាំងរស់ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ដ្បិតមានអំពើអាក្រក់នៅក្នុងទីលំនៅរបស់គេហើយនៅខាងក្នុងគេផង