ទំនុក‌ដំកើង 56:1-6 KHOV

1 ឱ​ព្រះ‌អង្គ​អើយសូម​ទ្រង់​អាណិត​មេត្តា​ដល់​ទូល‌បង្គំដ្បិត​មនុស្ស​ចង់​លេប​បំបាត់​ទូល‌បង្គំ​ហើយគេ​សង្កត់‌សង្កិន ដោយ​តស៊ូ​នឹង​ទូល‌បង្គំ​ជា​ដរាប​រាល់​ថ្ងៃ

2 គឺ​ពួក​ខ្មាំង​សត្រូវ​ចង់​តែ​លេប​បំបាត់​ទូល‌បង្គំជា​ដរាប​រាល់​ថ្ងៃដ្បិត​មាន​គ្នា​ច្រើន​ដែល​តស៊ូ​នឹង​ទូល‌បង្គំដោយ​ចិត្ត​ឆ្មើង‌ឆ្មៃ

3 តែ​វេលា​ណា​ដែល​ទូល‌បង្គំ​ភ័យនោះ​ទូល‌បង្គំ​នឹង​ទុក​ចិត្ត​ដល់​ទ្រង់

4 នៅ​ក្នុង​ព្រះ (ទូល‌បង្គំ​នឹង​សរសើរ​ព្រះ‌បន្ទូល​ទ្រង់)គឺ​សេចក្ដី​ពឹង‌ពាក់​របស់​ទូល‌បង្គំនោះ​បាន​ទុក​នៅ​ក្នុង​ព្រះទូល‌បង្គំ​នឹង​មិន​ខ្លាច​ឡើយ តើ​សាច់​ឈាម​នឹង​អាចធ្វើ​អ្វី​ដល់​ទូល‌បង្គំ​បាន

5 គេ​មួល‌បង្កាច់​ពាក្យ​ទូល‌បង្គំ​វាល់​ព្រឹក​វាល់​ល្ងាចអស់​ទាំង​គំនិត​របស់​គេ​សុទ្ធ​តែ​ប៉ង​អាក្រក់​ដល់​ទូល‌បង្គំ

6 គេ​ប្រជុំ​គ្នា គេ​បំពួន​ខ្លួនគេ​ឃ្លាំ​មើល​អស់​ទាំង​ជំហាន​របស់​ទូល‌បង្គំដោយ​ចាំ​សង្គ្រុប​ចាប់​ជីវិត​ទូល‌បង្គំ