4 នៅក្នុងព្រះ (ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់)គឺសេចក្ដីពឹងពាក់របស់ទូលបង្គំនោះបានទុកនៅក្នុងព្រះទូលបង្គំនឹងមិនខ្លាចឡើយ តើសាច់ឈាមនឹងអាចធ្វើអ្វីដល់ទូលបង្គំបាន
5 គេមួលបង្កាច់ពាក្យទូលបង្គំវាល់ព្រឹកវាល់ល្ងាចអស់ទាំងគំនិតរបស់គេសុទ្ធតែប៉ងអាក្រក់ដល់ទូលបង្គំ
6 គេប្រជុំគ្នា គេបំពួនខ្លួនគេឃ្លាំមើលអស់ទាំងជំហានរបស់ទូលបង្គំដោយចាំសង្គ្រុបចាប់ជីវិតទូលបង្គំ
7 តើគេនឹងគេចរួច ដោយអំពើអាក្រក់យ៉ាងនោះឬឱព្រះអង្គអើយ សូមទ្រង់បោះទំលាក់ពួកទាំងនេះចុះដោយសេចក្ដីខ្ញាល់របស់ទ្រង់
8 ទ្រង់រាប់អស់ទាំងការសាត់អណ្តែតរបស់ទូលបង្គំសូមទ្រង់ដាក់អស់ទាំងទឹកភ្នែករបស់ទូលបង្គំទុកនៅក្នុងដបនៃទ្រង់ទឹកភ្នែកទាំងនោះ តើមិនកត់ទុកក្នុងបញ្ជីទ្រង់ទេឬអី
9 យ៉ាងនោះ នៅថ្ងៃដែលទូលបង្គំអំពាវនាវនោះពួកខ្មាំងសត្រូវនឹងថយចេញទៅទូលបង្គំដឹងហើយ ដ្បិតព្រះទ្រង់គង់នៅខាងទូលបង្គំ
10 នៅក្នុងព្រះ ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់នៅក្នុងព្រះយេហូវ៉ា ទូលបង្គំនឹងសរសើរព្រះបន្ទូលទ្រង់