ទំនុក‌ដំកើង 57:1-6 KHOV

1 សូម​អាណិត​មេត្តា​ដល់​ទូល‌បង្គំ ឱ​ព្រះ‌អង្គអើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផងពី​ព្រោះ​ព្រលឹង​ទូល‌បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់អើ ទូល‌បង្គំ​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ស្លាប​ទ្រង់ដរាប​ដល់​សេចក្ដី​អន្តរាយ​ទាំង​នេះ​បាន​បាត់​ទៅ

2 ទូល‌បង្គំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុតគឺ​ដល់​ព្រះ​ដែល​ទ្រង់​សំរេច​គ្រប់​ការ​ឲ្យ​ទូល‌បង្គំ

3 កាល​ណា​មនុស្ស​ដែល​ចង់​លេប​បំបាត់​ទូល‌បង្គំគេ​ត្មះ‌តិះដៀលនោះ​ទ្រង់​នឹង​ចាត់​មក​ពី​ស្ថាន‌សួគ៌ដើម្បី​ជួយ​សង្គ្រោះ​ទូល‌បង្គំ​វិញ។ –បង្អង់៙ គឺ​ព្រះ​ទ្រង់​នឹង​ចាត់​សេចក្ដី​សប្បុរសនិង​សេចក្ដី​ពិត​របស់​ទ្រង់​មក

4 ព្រលឹង​ទូល‌បង្គំ​នៅ​កណ្តាល​ហ្វូង​សិង្ហទូល‌បង្គំ​ដេក​នៅ​កណ្តាល​ពួក​ដែល​ឆួល​ឡើង​ហើយគឺ​ជា​មនុស្ស​ដែល​មាន​ធ្មេញ​ទុក​ជា​លំពែង និង​ព្រួញក៏​មាន​អណ្តាត​ទុក​ជា​ដាវ​យ៉ាង​មុត​ដែរ

5 ឱ​ព្រះ‌អង្គ​អើយ សូម​ឲ្យ​ទ្រង់​បាន​ថ្កើងឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃសូម​ឲ្យ​សិរី‌ល្អ​នៃ​ទ្រង់​បាន​នៅ​ពី​ផែនដី​ទាំង​មូល។

6 ៙ គេ​បាន​ត្រៀម​អន្ទាក់​សំរាប់​ទាក់​ជើង​ទូល‌បង្គំព្រលឹង​នៃ​ទូល‌បង្គំ​បាន​ត្រូវ​ឱន​ចុះគេ​បាន​ជីក​រណ្តៅ​នៅ​មុខ​ទូល‌បង្គំតែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។ –បង្អង់