1 តើពិតជាអ្នករាល់គ្នាពោលសេចក្ដីសុចរិតដោយនូវតែស្ងៀមដូច្នេះឬនែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យដោយទៀងត្រង់ពិតឬ
2 មិនមែនទេ គឺនៅក្នុងចិត្តអ្នករាល់គ្នាប្រព្រឹត្តតែសេចក្ដីអាក្រក់ទទេហើយនៅក្នុងស្រុក នោះក៏ថ្លឹងឲ្យមានការច្រឡោតដែលដៃអ្នករាល់គ្នាធ្វើវិញ
3 ឯពួកមនុស្សអាក្រក់ គេជាអ្នកដទៃតាំងតែពីពោះម្តាយមកគេវង្វេង ហើយពោលសេចក្ដីកំភូតតាំងតែពីកើតមក
4 ពិសរបស់គេ ដូចជាពិសនៃពស់ដូចជាពស់វែកដំឡង់ ដែលបិទត្រចៀក