ទំនុក‌ដំកើង 58:2-8 KHOV

2 មិន​មែន​ទេ គឺ​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តែសេចក្ដី​អាក្រក់​ទទេហើយ​នៅ​ក្នុង​ស្រុក នោះ​ក៏​ថ្លឹង​ឲ្យ​មាន​ការ​ច្រឡោតដែល​ដៃ​អ្នក​រាល់​គ្នា​ធ្វើ​វិញ

3 ឯ​ពួក​មនុស្ស​អាក្រក់ គេ​ជា​អ្នក​ដទៃតាំង​តែ​ពី​ពោះ​ម្តាយ​មកគេ​វង្វេង ហើយ​ពោល​សេចក្ដី​កំភូតតាំង​តែ​ពី​កើត​មក

4 ពិស​របស់​គេ ដូច​ជា​ពិស​នៃ​ពស់ដូច​ជា​ពស់‌វែក​ដំឡង់ ដែល​បិទ​ត្រចៀក

5 ដែល​មិន​ព្រម​ស្តាប់​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយទោះ​បើ​ចេះ​សូត្រ​របៀន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ

6 ឱ​ព្រះ‌អង្គ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេឱ​ព្រះ‌យេហូវ៉ា​អើយសូម​បំបាក់​ចង្កូម​នៃ​ពួក​សិង្ហ​ស្ទាវ

7 សូម​ឲ្យ​គេ​រលាយ​ហូរ​ទៅ​ដូច​ជា​ទឹកកាល​ណា​គេ​ដំរង់​ព្រួញ​គេនោះ​សូម​ឲ្យ​ព្រួញ​ទាំង​នោះបាន​ដូច​ជា​បាក់​វិញ

8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ដែល​រលាយ​បាត់​ទៅដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ឡើយ