5 ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាយលម្ពាយទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ
6 ឱព្រះអង្គអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេឱព្រះយេហូវ៉ាអើយសូមបំបាក់ចង្កូមនៃពួកសិង្ហស្ទាវ
7 សូមឲ្យគេរលាយហូរទៅដូចជាទឹកកាលណាគេដំរង់ព្រួញគេនោះសូមឲ្យព្រួញទាំងនោះបានដូចជាបាក់វិញ
8 សូមឲ្យគេបានដូចជាខ្យងដែលរលាយបាត់ទៅដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃឡើយ
9 ឯមុនដែលរំកាច់ឧសបានប៉ះនឹងឆ្នាំងនោះខ្យល់កួចនឹងផាត់យកទៅ ដោយទាំងឧសស្រស់និងឧសដែលឆេះផង
10 ឯមនុស្សសុចរិត គេនឹងមានសេចក្ដីអំណរដោយឃើញសេចក្ដីសងសឹកគេនឹងលាងជើងក្នុងឈាមនៃមនុស្សអាក្រក់
11 បានជាមនុស្សនឹងថា ពិតប្រាកដជាមានរង្វាន់ដល់មនុស្សសុចរិតពិតប្រាកដជាមានព្រះ១អង្គដែលវិនិច្ឆ័យនៅផែនដីដែរ។