1 ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យទូលបង្គំរួចពីពួកខ្មាំងសត្រូវសូមការពារឲ្យរួចពីពួកអ្នកដែលលើកគ្នាទាស់នឹងទូលបង្គំ
2 សូមជួយទូលបង្គំឲ្យរួចពីពួកអ្នកដែលប្រព្រឹត្តអាក្រក់ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្សដែលកំចាយឈាម
3 ដ្បិតមើល ឱព្រះយេហូវ៉ាអើយគេលបចាប់ជីវិតទូលបង្គំពួកមនុស្សខ្លាំងពូកែគេប្រជុំគ្នាទាស់នឹងទូលបង្គំមិនមែនដោយព្រោះអំពើរំលងឬអំពើបាបរបស់ទូលបង្គំឡើយ
4 គេរត់មកត្រៀមខ្លួន ឥតទូលបង្គំធ្វើខុសអ្វីផងសូមទ្រង់តើនឡើងមកជួយទូលបង្គំហើយពិចារណាមើល
5 ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារគឺជាព្រះនៃសាសន៍អ៊ីស្រាអែលអើយសូមទ្រង់តើនឡើងមកដាក់ទោសដល់ពួកសាសន៍ដទៃសូមកុំអាណិតមេត្តាដល់អ្នកណាមួយដែលរំលងដោយកាចអាក្រក់ឡើយ។ –បង្អង់
6 ៙ គេត្រឡប់មកវិញរាល់តែល្ងាចគេលូដូចជាឆ្កែ ព្រមទាំងដើរក្រវែលទីក្រុង