1 ឱព្រះយេហូវ៉ាអើយសូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅនោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ
2 ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផងដ្បិតទូលបង្គំខ្សោយឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
3 ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
4 ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញហើយប្រោសព្រលឹងទូលបង្គំឲ្យរួចសូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
5 ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះតើអ្នកណានឹងសរសើរដល់ទ្រង់