5 ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយនៅស្ថានឃុំព្រលឹងមនុស្សស្លាប់នោះតើអ្នកណានឹងសរសើរដល់ទ្រង់
6 ទូលបង្គំអស់កំឡាំង ដោយថ្ងូរដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
7 ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។
8 ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយចូរថយចេញពីអញទៅដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
9 ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង
10 អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាសហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញព្រមទាំងមានសេចក្ដីខ្មាសភ្លាម១រំពេច។