ទំនុក‌ដំកើង 60:2-8 KHOV

2 ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​ញាប់‌ញ័រព្រម​ទាំង​បំបែក​ចេញ​ផងសូម​កែ​ទី​ធ្លុះ‌ធ្លាយ​ឡើង​វិញដ្បិត​កំពុង​តែ​ទ្រេត‌ទ្រោត​ទៅ

3 ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង

4 តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោតខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញដោយ​ព្រោះ​សេចក្ដី​ពិត។–បង្អង់

5 ៙ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ហើយ​ស្តាប់​យើង​ផង ដើម្បី​ឲ្យ​អ្នក​ស្ងួនភ្ងា​របស់​ទ្រង់បាន​សេចក្ដី​ប្រោស​ឲ្យ​រួច

6 ព្រះ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធរបស់​ទ្រង់​ហើយយើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែមហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត

7 ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើងហើយ​ខេត្ត​ម៉ាន៉ាសេ​ផងខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើងហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

8 ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹកហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំមនែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើងដោយ​ព្រោះ​យើង។