ទំនុក‌ដំកើង 60:7-12 KHOV

7 ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើងហើយ​ខេត្ត​ម៉ាន៉ាសេ​ផងខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើងហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង

8 ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹកហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំមនែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើងដោយ​ព្រោះ​យើង។

9 ៙ តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ក្នុង​ទី​ក្រុង​មាំ‌មួន​បានតើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ទៅ​ឯ​ស្រុក​អេដំម

10 ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អីដែល​ទ្រង់​បាន​ចោល​យើង​ខ្ញុំ​ហើយឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹងពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ

11 សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ

12 ដោយ​ពឹង​ដល់​ព្រះ​នោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវរបស់​យើង​ខ្ញុំ​បង់។