4 ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ចទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ បង្អង់
5 ៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដីដែលទូលបង្គំបន់ហើយទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់
6 ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែងអស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុរបស់មនុស្សជាច្រើនដំណតទៅ
7 ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅឱសូមរៀបសេចក្ដីសប្បុរស និងសេចក្ដីពិតឲ្យបានរក្សាទូលបង្គំផង
8 យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់ជាដរាបដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។