1 ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយដោយស្ងៀមស្ងាត់សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
2 គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដាហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
3 តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្សទាំងចង់សំឡាប់គេដល់កាលណាទៀតប្រៀបដូចជាកំផែងដែលទ្រេតដូចជារបងដែលចង់រលំហើយ
4 គេប្រឹក្សាគ្នាដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួនគេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរតែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
5 ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ