3 តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្សទាំងចង់សំឡាប់គេដល់កាលណាទៀតប្រៀបដូចជាកំផែងដែលទ្រេតដូចជារបងដែលចង់រលំហើយ
4 គេប្រឹក្សាគ្នាដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួនគេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរតែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
5 ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
6 គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដាហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
7 សេចក្ដីសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះឯថ្មដានៃកំឡាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំក៏នៅក្នុងព្រះដែរ
8 ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ចចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់
9 ៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់បើនឹងថ្លឹងគេនៅជញ្ជីងនោះទាំងអស់រួចគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត