ទំនុក‌ដំកើង 63:1-6 KHOV

1 ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​ព្រះ​នៃ​ទូល‌បង្គំទូល‌បង្គំ​នឹង​ស្វែង​រក​ទ្រង់​អស់​ពី​ចិត្តព្រលឹង​ទូល‌បង្គំ​ស្រេក​រក​ទ្រង់រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ទ្រង់នៅ​ក្នុង​ស្រុក​រីង​ស្ងួត ហើយ​ហួត‌ហែងដែល​គ្មាន​ទឹក​សោះ

2 ដើម្បី​ឲ្យ​បាន​ឃើញ​ឥទ្ធិ‌ឫទ្ធិ និង​សិរី‌ល្អ​របស់​ទ្រង់ដូច​ជា​ទូល‌បង្គំ​បាន​ឃើញ​នៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ

3 ដ្បិត​សេចក្ដី​សប្បុរស​នៃ​ទ្រង់ នោះ​វិសេស​ជាង​ជីវិតបបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​ដល់​ទ្រង់

4 គឺ​យ៉ាង​នោះ ដែល​ទូល‌បង្គំ​នឹង​លើក​ដំកើង​ទ្រង់ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់

5 នោះ​ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ឆ្អែតដូច​ជា​បាន​បរិភោគ​ខួរ​ឆ្អឹង ហើយ​នឹង​ខ្លាញ់​ផងមាត់​ទូល‌បង្គំ​ក៏​នឹង​សរសើរ​ទ្រង់ ដោយ​បបូរ​មាត់​រីក‌រាយ

6 ដោយ​ទូល‌បង្គំ​នឹក​ដល់​ទ្រង់ នៅ​លើ​ដំណេកហើយ​រំពឹង​គិត​ពី​ទ្រង់ នៅ​អស់​ទាំង​យាម​យប់