4 គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ក្នុងកាលដែលនៅរស់នៅឡើយទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់
5 នោះព្រលឹងទូលបង្គំនឹងបានឆ្អែតដូចជាបានបរិភោគខួរឆ្អឹង ហើយនឹងខ្លាញ់ផងមាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ
6 ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេកហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់
7 ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់
8 ព្រលឹងទូលបង្គំតាមទ្រង់ប្រកិតព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ
9 តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំនោះនឹងចុះទៅក្នុងជំរៅនៃផែនដី
10 គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវគេនឹងបានជាអាហារដល់ឆ្កែព្រៃ