ទំនុក‌ដំកើង 65:1-7 KHOV

1 ឱ​ព្រះ‌អង្គ​អើយសេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូននោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់

2 ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយអស់​ទាំង​មនុស្សនឹង​មូល​មក​ឯ​ទ្រង់

3 អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូល‌បង្គំឯ​ការ​រំលង​របស់​យើង​ខ្ញុំនោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ

4 មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើសហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអនៃ​ដំណាក់​ទ្រង់គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់

5 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាមសេចក្ដី​សុចរិតទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះនៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុតហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង

6 ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព

7 ទ្រង់​ធ្វើ​ឲ្យ​សូរ​សន្ធឹក​នៃ​សមុទ្រ​បាន​ស្ងប់​ឈឹងព្រម​ទាំង​សូរ​សន្ធឹក​នៃ​រលកនិង​ការ​ជ្រួល‌ជ្រើម​នៃ​បណ្តា‌ជន​ទាំង‌ឡាយ​ផង