10 ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរក៏ពង្រាបអាចម៍បំណះហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក
11 ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយសេចក្ដីសប្បុរសនៃទ្រង់វិលខួបហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ
12 នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថានហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ
13 អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀមឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។