ទំនុក‌ដំកើង 65:4-10 KHOV

4 មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើសហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអនៃ​ដំណាក់​ទ្រង់គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់

5 ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាមសេចក្ដី​សុចរិតទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះនៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុតហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង

6 ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព

7 ទ្រង់​ធ្វើ​ឲ្យ​សូរ​សន្ធឹក​នៃ​សមុទ្រ​បាន​ស្ងប់​ឈឹងព្រម​ទាំង​សូរ​សន្ធឹក​នៃ​រលកនិង​ការ​ជ្រួល‌ជ្រើម​នៃ​បណ្តា‌ជន​ទាំង‌ឡាយ​ផង

8 ឯ​ពួក​អ្នក​ដែល​នៅ​ទី​ឆ្ងាយ​បំផុតគេ​ក៏​ខ្លាច​ដោយ​ការ​អស្ចារ្យ​របស់​ទ្រង់ទ្រង់​បណ្តាល​ឲ្យ​ពេល​ព្រលឹម​ស្រាងនិង​ពេល​ល្ងាច​ព្រលប់ បាន​អរ​សប្បាយ​ផង​គ្នា

9 ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដីព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើងដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញរួច​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ​មាន​ស្រូវ ដោយ​រៀប‌ចំ​ផែនដី​យ៉ាង​នោះ

10 ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរក៏​ពង្រាប​អាចម៍​បំណះហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក